Select Page

កេត ហារ៉ីង និង ឡាកុស

 

ឡាកុស LACOSTE បានខិតខំស្វែងរកស្នាដៃរបស់សិល្បៈករល្បីៗ ហើយបំលែងស្នាដៃនោះទៅជាសម្លៀកបំពាក់ ខ្សែក្រវាត់ ស្បែកជើង ជាដើម សម្រាប់មនុស្សពេញវ័យ និងកុមារ។ ដើម្បីបំពេញតម្រូវការនៃពិភពម៉ូសសម្លៀកបំពាក់ ដែលកំពុងតែស្វាគមន៍ ការវិលត្រឡប់មកវិញនៃសម្លៀកបំពាក់ទស្សវត្ស ឆ្នាំ១៩៨០ និងព្រលឹងនៃវប្បធម៌នៃអ្នករស់នៅទីក្រុង សម្លៀកបំពាក់ដើម និងប្លែកពីគេនេះ ធ្វើពីសាច់ក្រណាត់ប្រភេទ canvas ជាស្នាដៃមានលក្ខណៈប្រវត្តិរឿងនិងស្នាដៃ ឯកផ្សេងៗទៀត បង្កើតឡើងដោយ អ្នកសិល្បៈ ជាតិអាមេរិកាំងជាច្រើនាក់ផ្សេងទៀត។ ទស្សននៃគំនិតច្នៃប្រឌិតនេះ បង្កើតបាន ជាម៉ូតសម្លៀកបំពាក់ ដែលឆ្លុះបញ្ចាំងពីរូបភាពនៃស្ថាប័ន។ ​​

ម៉ូតសម្លៀកបំពាក់ Keith Haring X LACOSTE រួមបញ្ចូលភាពចម្លែកនៃការបោះពុម្ភរូបភាពដែលពេញ ដោយថាមពលនិងរឹងមាំ។ រូបភាពល្បីល្បាញនោះ គឺមានពណ៌ចំរុះ ឬមានសញ្ញាដក ជាសញ្ញាសំគាល់របស់ វិចិត្រករ ដែលគេឃើញមាននៅលើអាវប៉ូឡូ អាវយឺត អាវដៃវែង​ រ៉ូប ឈុតហែលទឹក ឬ កាបូប។ល។ រូបភាពឆ្កែកំពុងព្រុសនិងរូបបេះដូងមាននៅលើ អាវយឺត ឬមាននៅលើ កអាវប៉ូឡូ នៅផ្នែកខាង ក្រោយស្បែកជើងលេង ថែននីស។